(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Dmitry Kiselyov ប្រធានទីភ្នាក់ងារព័ត៌មាន Rossiya Segodnya របស់រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រោមសក្ខីភាពរួមគ្នារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។
ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្លាស់ប្តូរព័ត៌មាន ផ្សាយដំណឹងចម្រុះនិងផ្សព្វផ្សាយដោយសហប្រតិបត្តិការជាដើម ហើយនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រព័ន្ធសារព័ត៌មានថ្មីដូចជាប្រព័ន្ធ APP ព័ត៌មាន បណ្តាញទំនាក់ទំនងសង្គម ព្រមទាំងបណ្តាញអ៊ីនធឺណេតជាដើម។
ចាប់តាំងពីការបង្កើតឡើងនៅខែមេសាឆ្នាំ២០១៨នេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើកិច្ចសហប្រតិបត្តិការក្នុងពហុកម្រិត ជាមួយប្រព័ន្ធសារព័ត៌មាន មជ្ឈិមនិងក្នុងតំបន់របស់រុស្ស៊ីដូចជា ទីភ្នាក់ងារព័ត៌មាន Rossiya Segodnya ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ទូទាំងរុស្ស៊ី កាសែតរុស្ស៊ី ស្ថានីយទូរទស្សន៍ RT ទីភ្នាក់ងារព័ត៌មាន ITAR-TASS និងក្រុមហ៊ុនសារព័ត៌មានស៊ីបេរីរបស់រុស្ស៊ីជាដើម៕