(ភ្នំពេញ)៖ ឱកាសការងារនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានចំនួន៧៦៨កន្លែង ពីក្រុមហ៊ុនដ៏ល្បីចំនួន១០ មានដូចជាធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន Ming Wouy Group, ក្រុមហ៊ុន Worldbridge, ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Seatel, ក្រុមហ៊ុន TH F&B, ក្រុមហ៊ុន ICE Eletronics និងក្រុមហ៊ុន Metfone នៅក្នុងកម្មវិធីវេទិកាការងារ ប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំនូវវេទិកាការងារទាំងនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីនាំយកនូវឱកាសការងារ ដែលកំពុង មានយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែខិតជិតទៅដល់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ។

ហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបាន សេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕