(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា រួមទាំងសហការី បានទទួលរថយន្តមួយគ្រឿងចំណុះ ២.៥តោន និងថវិកា ១៥,០០០ដុល្លារអាមេរិក ពីលោកឧកញ៉ា ឃុន ម៉េង និងលោកស្រី អគ្គនាយកក្រុមហ៊ុនឃុនម៉េងគ្រុប, លោក ប៉ាវ គឹមស្រៀង និងលោកស្រី ជាអាជីវករ ដែលបានលះបង់ជាសម្ភារៈ និងថវិកាមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ។
ពិធីប្រគល់ និងទទួសម្ភារខាងលើនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការសាខាកាកបាទក្រហមខេត្តកំពង់ធំ។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ និងលោក ឈុន ឈន់ បានថ្លែងអំណរអរគុណ ចំពោះឧកញ៉ា ឃុន ម៉េង និងលោកស្រី, លោក ប៉ាវ គឹមស្រៀង និងលោកស្រី ដែលបានលះបង់ជាសម្ភារៈ និងថវិកា ជាមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលបានផ្តល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីយកទៅប្រើប្រាស់ជួយដល់ជនងាយរងគ្រោះ។
លោកបានបន្តថា ដើម្បីឆ្លើយតបនូវសណ្តានចិត្តដែល បានជួយដល់កាកបាទក្រហមកម្ពុជាខេត្ត ក្នុងនាមជាប្រធានកិត្តិយសគណៈកម្មាធិការសាខាខេត្ត សូមថ្លែងអំណរគុណដល់ឧកញ៉ា ឃុន ម៉េង និងលោកស្រី, លោក ប៉ាវ គឹមស្រៀង និងលោកស្រី សូមជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច៕