(ភ្នំពេញ)៖ តាមការគ្រោងទុកនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីសម្តេចបានបញ្ចប់ការងារប្រកបដោយផ្លែផ្កានៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចេញទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅនេះ ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ នៅលើទឹកដីចិនសម្តេចតេជោ ហ៊ុន សែន បានជួបជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន បន្ទាប់មកក៏បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ក៏ដូចជាអ្នកវិនិយោគរបស់ចិនផងដែរ មុនឈានទៅចូលរួមបើកពិព័រណ៍ចិន-អាស៊ាន នៅថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ។
បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិព័រណ៍ និងថ្លែងសុន្ទរកថារួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃម្សិលមិញនេះ ក៏បានដឹកនាំគណៈប្រតិភូហោះចេញពីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះត្រង់ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្នុងដំណើរចេញទៅក្រៅប្រទេសជាលើកដំបូងក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីនៅលើទឹកដីចិន និងវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាការតាំងចិត្តធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីទាក់ទាញអ្នកវិនិយោគពីចិន ក៏ដូចជាបណ្តាប្រទេសនានា មកកាន់តែប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត នាំមកនូវប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។
ខាងក្រោមនេះ គឺជាអត្ថបទពាក់ព័ន្ធក្នុងអំឡុងដំណើរបំពេញការងាររបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសចិន និងវៀតណាម៖
- សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង២០០នាក់ ដែលកំពុងសិក្សា នៅទីក្រុងណាននីង។
- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយកក្រុមហ៊ុនចិនចំនួន២ ដែលកំពុងវិនិយោគនៅកម្ពុជា ចូលជួបនៅក្រុងណាននីង។
- នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា។
- ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស។
- សម្តេចតេជោ ហ៊ុន សែន និងឧត្តមមន្ត្រីកំពូលកម្ពុជា-ចិន អញ្ជើញសម្ពោធកូនក្រមុំលាក់ខ្លួនកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី១៥។
- គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម នៅក្នុងពន្លាជាតិកម្ពុជា។
- រដ្ឋមន្ត្រីការបរទេសជប៉ុន សាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះបន្តដឹកនាំរាជរដ្ឋាភិបាល។