(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពទីផ្សារមូលបត្រនៅកម្ពុជា» នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
យោងតាមសេចក្ដីជូនដំណឹង របស់ គ.ម.ក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងទីផ្សារមូលបត្រឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ព្រមទាំងចែករំលែកចំណេះដឹង ស្ដីពីទីផ្សារមូលបត្រទៅកាន់អ្នកសារព័ត៌មាន ឲ្យមានការយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាព នៃទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃការវិនិយោគ ការចុះបញ្ជីលក់មូលបត្រ ហានិភ័យក្នុងទីផ្សារ ព្រមទាំងកិច្ចគាំពារ និងការដោះស្រាយវិវាទ ក្នុងវិស័យមូលបត្រ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់គណៈកម្មការមូលបត្រកម្ពុជា ខាងក្រោម៖