(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសផ្តល់អាហារូបករណ៍ ជាទឹកប្រាក់សរុប ៦,០០០ដុល្លារ ក្នុងម្នាក់ សម្រាប់សិស្សឆ្នើម និទ្ទេស A និង B ចំនួន១៥នាក់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០១៨ នេះ។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនង ជីប ម៉ុង គ្រុប បានថ្លែងថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន ជីប ម៉ុង គ្រុប ផ្តល់អាហារូបករណ៍ទៅដល់សិស្សឆ្នើម ដែលពួកគេនឹង ទទួលបានអាហារូបករណ៍ទឹកប្រាក់ចំនួន ១,៥០០ដុល្លារ រយៈពេលបួនឆ្នាំ គឺក្នុងអំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យ ដូច្នេះជាសម្រុប ម្នាក់អាចនឹងទទួលបានទទួលអាហារូបករណ៍ ៦,០០០ដុល្លារ។

លោកបណ្ឌិតបានបន្តថា «ជីប ម៉ុង នឹងបន្តផ្តល់អាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងរៀនសូត្រអោយបាននិន្ទេសល្អ»

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានអាហារូបករណ៍បេក្ខជនត្រូវបំពេញពាក្យសុំពីក្រុមហ៊ុន។ បេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍មួយទៀត ទើបអាចទទួលបានអាហារូបករណ៍នេះ ៕

*ដើម្បីទាញយកពាក្យដាក់អាហារូបករណ៍ ចូល link https://goo.gl/iTYdh7

*ដើម្បីទាញយកសេចក្តីប្រកាសពីអាហារូបករណ៍ ចូល link https://goo.gl/Jk3L2f