(ភ្នំពេញ)៖ សាកលវិទ្យាល័យ CAMIU ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជា ដែលទទួលបានការទទួលស្គាល់ស្តង់ដាគុណភាព ពីស្ថាប័នទទួលស្គាល់គុណវុឌ្ឍិអប់រំអន្តរជាតិ (ATHE) ពីចក្រភពអង់គ្លេស, ពេលនេះ សាកលវិទ្យាល័យមួយនេះ នឹងផ្តល់អាហារូបករណ៍ ៣០០កន្លែង រយៈពេល៤ឆ្នាំ និងត្រៀមបញ្ជូននិស្សិតទៅសិក្សា នៅចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងអូស្ដ្រាលី ក្នុងពេលឆាប់ខាងមុខនេះ។

សាកលវិទ្យាល័យនេះ មានឯកទេសលើជំនាញ៖ គ្រប់គ្រងអាជីវកម្ម (Business Administration) ទីផ្សារ (Marketing Management) គណនេយ្យនិងសវនកម្ម (Accountancy & Auditing) គ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ (Banking and Financial Management) គ្រប់គ្រងសហគ្រាសតូច និងមធ្យម (SME Operations Management) គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ (Hotel and Tourism Management) ច្បាប់ (Law) កុំព្យូទ័រពាណិជ្ជកម្ម (Business Computing) ទំនាក់ទំនងអន្តរជាតិ (International Relations) និង អក្សរសាស្រ្តអង់គ្លេស (English Literature)។

ថ្មីៗនេះ ដោយសារស្នាដៃក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព និង ប្រសិទ្ធភាព CAMIU ត្រូវបានស្ថាប័នអាជីវកម្មឈានមុខ (BID) នៃព្រះរាជាណាចក្រអេស្ប៉ាញ ទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពជោគជ័យ ក្នុងសេវាកម្ម និងភាពជាអ្នកដឹកនាំល្អឥតខ្ចោះ (Excellence in Service and Leadership) និងបានសម្រេចប្រគល់ជូនពានរង្វាន់ និងមេដាយមាសគុណភាពអន្តរជាតិ (International Quality Crown Award-Gold Category) នៅទីក្រុងឡុងដ៍ (LONDON) ចក្រភពអង់គ្លេស (UK)។

ដើម្បីអបអរសាទរនូវជោគជ័យនេះ និងក្នុងឱកាសខួបគម្រប់ទី៨ នៃការបង្កើតសាកលវិទ្យាល័យ CAMIU លោកស្រី ជា នាងអេង សាកលវិទ្យាធិការ និងជាអគ្គនាយិកាក្រុមហ៊ុន ELT Educations Co. Ltd. បានថ្លែងថា «ក្នុងឱកាសដែល CAMIU ទទួលបានជោគជ័យគួរជាមោទនភាពរបស់និស្សិតកម្ពុជានេះ សាកលវិទ្យាល័យនឹងផ្តល់ជូនអាហារូបករណ៍ចំនួន ៣០០កន្លែង ដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល ៤ឆ្នាំ ដល់និស្សិតដែលចុះឈ្មោះចូលរៀន ពីថ្ងៃនេះដល់ថ្ងៃទី៣០ កញ្ញា ។ និស្សិតក៏នឹងទទួលបានផងដែរ នូវឯកសណ្ឋាន និងគម្រោងការធានារ៉ាប់រងសុខភាពរយៈពេល០១ឆ្នាំ ព្រមទាំងឱកាសទទួលបាននូវអាហារូបករណ៍ ទៅសិក្សានៅបរទេសផងដែរ»

លោកស្រី សាកលវិទ្យាធិការបានថ្លែងបន្ថែមថា CAMIU ជាស្ថាប័នឧបសម្ព័ន្ធ (ATHE Satellite Center #1199) របស់ស្ថាប័ន ATHE-UK នៃចក្រភពអង់គ្លេស។ ហើយតាមរយៈកម្មវិធីសិក្សាបន្ត (2+2/3+1 Progression Routes) រវាង CAMIU និង ATHE-UK និស្សិត CAMIU មានឱកាសទៅបន្តការសិក្សា ក្នុងសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស អាមេរិក និងអូស្ត្រាលី ដូចជា៖ Anglia Ruskin University, Birmingham City University, Cardiff metropolitan University, Coventry University, Limerick Institute of Technology, London School of Business and Management, Prince Edward Island University, Southampton Solent University, University of Bedfordshire, University of Bolton, University of Gloucestershire, University of Northampton, University of Prince Edward Island, University of Sunderland London Campus, Queen Margaret University, Cardiff Metropolitan University, Sheffield Hallam University, Aston University, Edinburgh Business School, Heriot-Watt University, Southern Cross University, Northwood University ជាដើម។ល។

នេះគឺមោទនភាព និងកិត្យានុភាព ដោយឡែករបស់សាកលវិទ្យាល័យ CAMIU និងជារួមរបស់ប្រជាជាតិខ្មែរទាំងមូល ដែលមានគ្រឹះស្ថានអប់រំមួយដូចជា CAMIU បាននាំយកនូវកម្មវិធីសិក្សាស្តង់ដាសកល មកបណ្តុះបណ្តាលបុត្រ-ធីតាខ្មែរ ឲ្យទទួលបាននូវគុណវុឌ្ឍិអន្តរជាតិ (International Qualifications) ដែលទីផ្សារការងារកម្ពុជា ក៏ដូចជាតំបន់កំពុងត្រូវការ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ CAMIU មានទីតាំងតែមួយគត់ នៅរាជធានីភ្នំពេញ ស្ថិតនៅអគារលេខ 5-15 ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (ខាងជើងជាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម) ហើយបើសិនជាអាណាព្យាបាល ឬប្អូនៗនិស្សិតមានបំណងចង់បាន ព័ត៌មានបន្ថែមអំពីការសិក្សានៅ CAMIU សូមអញ្ជើញមកកាន់អាសយដ្ឋានខាងលើ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 017625868 | 093618888 ឬតាមរយៈគេហទំព័រ www.camiu.edu.kh ឬ ទំព័រ Facebook Page: https://www.facebook.com/camiu.university