(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយទៀត បង្ហាញអំពីនីតិវិធីនៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត រួមទាំងប្រតិបត្តិករទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា។

តាមសារាចរណែនាំរបស់ក្រសួងទេចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ ​បានឱ្យដឹងថា ដើម្បីទទួលបានលទ្ធផលវាយតម្លៃសម្រាប់ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» មានលក្ខណៈត្រឹមត្រូវ និងមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ របស់មូលដ្ឋានអាជីវកម្មទេសរណ៍ជូនភ្ញៀវទេសចរ ប្រកបដោយបដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅ ក្រសួងទេសចរណ៍បានណែនាំពីនីតិវិធី នៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងសាធារណជន ចំនួន៥ចំណុចដូចខាងក្រោម៕

ខាងក្រោមនេះជាសារាចរណែនាំរបស់ ក្រសួងទេសចរណ៍៖