(ភ្នំពេញ)៖ លោកបណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​​ទិវា​សម្អាត​ពិភពលោក​ ១៥ កញ្ញា ២០១៨, នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសារជាវីដេអូមួយ ដោយ​អំពាវនាវ​ឱ្យ​​គ្រឹះស្ថាន​សិក្សា សិស្សានុសិស្ស​ លោក​គ្រូ អ្នក​គ្រូ មាតាបិតា​សិស្ស ចូលរួម​សម្អាត​បរិស្ថាន ដើម្បី​ឱ្យ​ពិភពលោក​កាន់​តែ​ស្រស់​ស្អាត និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក និង​គ្រប់គ្រង​កាក​សំណល់​បាន​ត្រឹមត្រូវ។

សូមជម្រាបថា ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត»៕