Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងអប់រំ ចេញសេចក្តីសម្រេចតែងតាំង អ្នកនាំពាក្យថ្មីប្រចាំក្រសួងចំនួន២រូប

13-09-2018 07:48

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចេញសសេចក្តីសម្រេចថ្មីមួយ តែងតាំងអ្នកនាំពាក្យក្រសួងអប់រំថ្មីចំនួន២រូប។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញានេះ។

សមាសភាពអ្នកនាំពាក្យថ្មីទាំង២រូបរួមមាន៖

១៖ លោក រស់ សុវាចា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ជាប្រធាន

២៖ លោក ឌី ខាំបូលី ប្រធាននាយកដ្ឋានគោលនយោបាយ ជាអនុប្រធាន។

សូមជម្រាបថា អ្នកនាំពាក្យនៃក្រសួងអប់រំមុន គឺលោក រស់ សាលីន៕