(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីឡាវ លោកង ថងលូន ស៊ីស៊ូលីត បានសម្តែងអំណរសាទរយ៉ាងក្រៃលែងជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបន្តទទួលបានបានការគាំទ្រធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិថ្មី។

ក្នុងលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីឡាវ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើឲ្យទំនាក់ទំនងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អររវាងកម្ពុជា-ឡាវ នឹងត្រូវបន្តពង្រឹងបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា រូបលោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីផលប្រយោជន៍របស់ប្រជាជាតិនៃប្រទេសភូមិផងជាមួយគ្នានេះ និងដើម្បីថាមភាពនៃគ្រួសារអាស៊ាន​ ក៏ដូចជាដើម្បីសន្តិភាព មិត្តភាព និងសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក៕