(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយហាមឃាត់មិនឱ្យមានការឈូសឆាយ កាប់ឆ្ការ ដុតទន្ទ្រានកាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិនោះទេ។

ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ការធ្វើសកម្មភាពដើម្បីទន្ទ្រាន កាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ នៅតំបន់ការពារធម្មជាតិ ជាំពិសេសនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ឧទ្យាជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យាជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពកជាដើម៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖