(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ដល់បេក្ខជន-បេក្ខនារី ដែលបានប្រឡងជាប់មន្រ្ដីខណ្ឌថ្មី សម្រាប់ឆ្នាំ២០១៨ សូមមកបង្ហាញខ្លួន នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីបំពេញបែបបទ ចូលបម្រើការងារចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ករណីមិនបានមកបង្ហាញខ្លួន ត្រូវចាត់ទុកថា បេក្ខជន-នារីទាំងនោះ បោះបង់ចោលលទ្ធផលប្រឡង់ ដោយស្វ័យប្រវត្តិ និងគ្មានលក្ខខណ្ឌ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិខាងក្រោម៖