(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨១៣គ្រឿង រកឃើញល្មើសច្បាប់៤៥១គ្រឿង (ម៉ូតូ៧៥%) អប់រំ១៧៩គ្រឿង និងផាកពិន័យ២៧២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១២ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៩៨គ្រឿង, អប់រំ៧៧គ្រឿង និងផាកពិន័យ១៨៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៨,៧៦៧គ្រឿង រកឃើញយានយន្តល្មើស ៥,៩៥៩(ម៉ូតូ៧៥%) ក្នុងនោះអប់រំ ២,៤១៤ និងផាកពិន័យ ៣,៥៤១គ្រឿង៕