(ភ្នំពេញ)៖ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារមួយសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត ហើយកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិថ្មី។

ក្នុងសារលិខិតរបស់ស្រី អោង សានស៊ូជី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺលោកស្រីបានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសសូមសម្តែងអំណរសាទរ ជូនចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាជាថ្មី ​និងសូមជូនពរសម្តេចតេជោ និងប្រជាជនកម្ពុជាបន្តទទួលបាននូវការអភិវឌ្ឍន៍ សន្តិភាព និងវិបុលភាព»

លោកស្រី អោង សានស៊ូជី បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ក្នុងស្មារតីការបង្រួបបង្រួមអាស៊ានរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងបន្តធ្វើកិច្ចការជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេរភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផងដែរ ដើម្បីផលប្រយោជន៍រួមរស់របស់ប្រជាជនយើងទាំងពីរ។

ខាងក្រោមនេះ ជាសារលិខិតបកប្រែជាភាសាខ្មែររបស់ លោកស្រី អោង សានស៊ូជី៖