(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់ជូនម៉ូតូ៦គ្រឿងថ្មីស្រឡាង ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ឆ្នាំ២០១៨ ចំនួន៦រូប ដែល៣រូបនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ និង៣រូបទៀតនៅវិទ្យាល័យ ហ៊ុន សែន ភ្ញីមាស វិទ្យាល័យ អង្គអណ្តែត និងវិទ្យាល័យ ហ៊ុន សែន ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាសាលារៀនរបស់រដ្ឋ ។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៦រូបនោះ រួមមាន៖
ទី១៖ ឈ្មោះ ឆុង សៀកហួង ភេទស្រី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នាឆ្នាំសិក្សា២០១៧-២០១៨។
ទី២៖ ឈ្មោះ ភិរុណ សុម៉ាវត្តី ភេទស្រី កើតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នាឆ្នាំសិក្សា២០១៧-២០១៨ ។
ទី៣៖ ឈ្មោះ ស្រូយ គីម ម៉ីម៉ី ភេទស្រី កើតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេសA នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ននាឆ្នាំសិក្សា២០១៧-២០១៨ កម្រិតពិន្ទុ ៩៩,៨៨២។
ទី៤៖ ឈ្មោះ ប៊ុត តុលា ភេទប្រុស កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេសA នៃវិទ្យាល័យ អង្គអណ្តែត ស្រុកព្រៃកប្បាស ឆ្នាំសិក្សា២០១៧-២០១៨ លំដាប់ពិន្ទុ៩៩,៨៨២។
ទី៥៖ ឈ្មោះ ណៃ ហ៊ួ ភេទប្រុស កើតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ព្រៃល្វា ស្រុកព្រៃកប្បាស នាឆ្នាំសិក្សា២០១៧-២០១៨ កម្រិមពិន្ទុ៩៩,៩៧៧។
ទី៦៖ ឈ្មោះ ហ៊ាង ណងរ៉ៃ ភេទស្រី កើតនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០០ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ភ្ញីមាស ស្រុកព្រៃកប្បាស ឆ្នាំសិក្សា២០១៧-២០១៨ កម្រិតពិន្ទុ៩៩,៨១៥។
ដោយឡែក សិស្សជានិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ចំនួន៣រូប និងត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រកាសចេញថ្លៃម៉ូតូ៣គ្រឿង ចំនួនពាក់កណ្តាលម្នាក់ ជាមួយលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។
បន្ថែមជាងនេះទៅទៀត អភិបាលខណ្ឌពោធិ៍សែនជ័យ រូបនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងបង់ថ្លៃ លើការបញ្ជាក់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ថ្នាក់ទី១២ ផងដែរ៕