(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសសុទ្ធតែបានដឹងហើយថាក្រុមហ៊ុនជីប ម៉ុង គឺជាដង្ហើមនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ ការផ្តត់ផ្គង់ផលិតផលសំណង់ដែលមានគុណភាពបានជាប់ជាចំណាត់ថ្នាក់ឈានមុខគេ ចាប់តាំងពីទស្សវត៍ទី៨០។
គិតមកទល់នឹងបច្ចុប្បន្នជីប ម៉ុង បានប្រើប្រាស់បទពិសោធន៍នៃការផលិតផលិតផលសំណង់ ជាង៣០ឆ្នាំ ច្នៃបង្កើតបន្ថែមនូវផលិតផលសំណង់បន្ថែមទៀតមានច្រើនប្រភេទដើម្បីបំពេញបន្ថែមនូវតម្រូវការទីផ្សារសំណង់កម្ពុជាដែលកំពុងត្រូវការផលិតផលសំណង់ដែលមានគុណភាពពិតប្រាកដ។
កម្មវិធីតាំងពិព័រណ៍សម្ភារៈសំណង់ Cambuild ដែលប្រព្រឹត្តឡើងពីថ្ងៃទី ១២ ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រ។
ក្រុមហ៊ុន ជីប ម៉ុង បានដាក់តាំងបង្ហាញនូវផលិតផលគុណភាពលេចធ្លោជាច្រើនដូចជា បេតុងលាយស្រេចជីប ម៉ុង ដែលមានការអភិវឌ្ឍឡូហ្គោ និងបច្ចេកវិទ្យាបេតុងលាយស្រេចថ្មី ដែកម៉ាកវីដែលបន្ថែមនូវប្រភេទដែកថែបថ្មីឆ្លើយតបនឹងត្រូវការទីផ្សារតម្រូវការដែកសម្រាប់អាគារទំនើប ស៊ីម៉ងត៍អូដ្ឋ កែច្នៃកញ្ចប់វេចខ្ចប់ថ្មីបច្ចេកវិទ្យាកាន់តែទំនើបចុងក្រោយបង្អស់ ពីក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី។
ស្របពេលជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បានណែនាំនូវផលិតផលសំណង់ថ្មីគឺក្បឿងបេតុង និងទុយោ ជីប ម៉ុង ដែលផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីអ៊ីតាលី ផ្សំដោយវត្ថុធាតុដើមពីអ៊ឺរ៉ុប។ អតិថិជនដែលបានមកទស្សនាពិពណ៍ ក៏អាចមានឱកាសទទួលបាននូវប្រូម៉ូសិនពិសេសៗ និងវត្ថុអនុស្សាវរីយ៍ពីបញ្ជរជីប ម៉ុង ផងដែរ។
យុវជនម្នាក់ឈ្មោះ វិសាល ដែលបានចូលមកទស្សនាបញ្ជរពិពណ៌ជីប ម៉ុង និយាយថា កម្មវិធីពិពណ៍នេះគួរឲ្យចាប់អារម្មណ៍ ព្រោះបានផ្តល់ពត៌មានជាច្រើនដល់ទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេស ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកដែលមានការវិវត្តនៃការរីកចម្រើនលើសគេ លើផលិតផលសំណង់គុណភាពដើម្បីដើរផ្ទឹមនឹងផលិតផលបរទេសដែលមានវត្តមាននៅកម្ពុជា។ លោកក៏បន្តថាការមកទស្សនាដល់ទីតាំងបញ្ជរផ្ទាល់ធ្វើឲ្យលោកបានយល់ដឹងកាន់តែច្បាស់ពីបច្ចេកវិទ្យានៃការផលិត ព្រមទាំងមានឱកាសចុះឈ្មោះក្នុងការចុះទស្សនកិច្ចដល់ទីផ្សារថែមទៀតផង។
ការតាំងពិព័រណ៍ Cambuild ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកញ្ញា ដែលលោកអ្នកអាចអញ្ជើញទៅទស្សនាបញ្ជរជីប ម៉ុង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ និងមានឱកាសទទួលបានការបញ្ចុះតម្លៃពិសេសថែមទៀតផង ៕