(កំពង់ចាម)៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ការប្រគល់ថវិកានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរង និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន ស.អ.ក និងសមាជិក សមាជិកាពាក់ព័ន្ធទាំងអស់ក្នុងស្រុកបាធាយ។
ថវិកាដែលលោកឧត្តមសេនីយ៍ត្រី សាន សុភា នាំយកទៅប្រគល់ជូននេះ ចំនួន៤លានរៀល ជាប្រាក់បេឡាមរណៈសង្គ្រោះដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១គ្រួសារ សពលោកលោក រឿង រីម អាយុ៥៤ឆ្នាំ ប្រភេទយោធិនពិការ អត្តលេខ: RA-12000542
អ្នកទទួលបណ្ដាំ លោកស្រី ឈឿន សុខបាន អាយុ៥៥ឆ្នាំ ត្រូវជាប្រពន្ធ៕