(ភ្នំពេញ)៖ បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ទាំងអាក្រាត ហើយតាមការសន្និដ្ឋានជាបឋម សង្ស័យស្លាប់ដោយរោគគាំងបេះដូង (ខ្យល់គ)។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ដិតនៅចំណុចផ្ទះវីឡាលេខ៩០ ផ្លូវលេខ១៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានភ្នំពេញ ។
បើតាមសមត្ថកិច្ចឱ្យដឹងថា បុរសជនជាតិជប៉ុនដែលស្លាប់នោះ មានឈ្មោះ Kano Hinorori ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងកាន់លិខិតឆ្លងដែន លេខ១២០៧៨៩០៧២។
បើតាមសាក្សីឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ជាអ្នកបើកបររថយន្ត ឲ្យជនរងគ្រោះបានឲ្យដឹថា នៅមុនពេលកើតហេតុរូបគាត់ បានបើករថយន្ត១គ្រឿង ដោយដឹកនារីជាជនជាតិជប៉ុន២នាក់ ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើត ដើម្បីមកមើលជនរងគ្រោះ ព្រោះប្រធានរបស់គាត់ទូរស័ព្ទមកជនរងគ្រោះមិនលើក លុះមកដល់ផ្ទះកើតហេតុខាងលើ នារី២នាក់បានឡើងទៅបន្ទប់ ហើយគោះទ្វារហៅមិនឆ្លើយ ក៏យកសោរពីសង្សាររបស់ជនរងគ្រោះ ចាក់មើលទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
បើតាមការសន្និដ្ឋានគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បណ្តាលមកពីស្ទះសសៃរឈាម ក្នុងបេះដូង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានសុំច្បាប់ឈប់សំរាក ទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីពេទ្យ ក្រោយមកក៏ត្រឡប់មកផ្ទះវិញ ហើយបានចូលទៅសំរាកនៅផ្ទះក្នុងបន្ទប់ ក្រោយមកអ្នកធ្វើការជាមួយគ្នាបានទូរស័ពទ្ធមកមិនលើក ផ្ញើសារក៏មិនឃើញតបសោះ ពេលនោះទើបនារីជនជាតិជប៉ុនទាំង២នាក់នាំគ្នាមកដល់ផ្ទះជនរងគ្រោះ បានទៅគោះទ្វាក៏មិនបើកទើបបានយកកូនសោះពីរសង្សារបស់ជនរងគ្រោះ បើកទ្វារបន្ទប់ ចូលមើលស្រាប់តែបានឃើញគាត់បានដេកស្លាប់ នៅលើគ្រែក្នុងបន្ទប់តែម្តង ដោយពុំមានស្លៀកពាក់ខោអាវទេ។ ហើយក៍មានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យតែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតំកល់ទុក នៅវត្តស្ទឹងមានជយ័៕