(ភ្នំពេញ)៖ នាយប់ថ្ងៃសម្ពោធហាងសម្លៀកបំពាក់ YCO store collection និង ផ្សារទំនើប YCO store តារាម៉ូដែលប្រុសស្រីជាច្រើនដួង បានលេចវត្តមានឡើង នៅលើវេទិកានៃកម្រាលព្រំពណ៌ក្រហម ដោយក្នុងនោះ មានការដើរបង្ហាញម៉ូដ ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ កាច់ស្ទីលបង្អួចរាងយ៉ាងរស់រវើក លាយឡំនឹងភ្លើងចម្រុះពណ៌ប្រិចៗ អមជាមួយនឹងចង្វាក់ភ្លេង ហាក់ធ្វើអោយអ្នកដើរម៉ូដកាន់តែមានទំនុកចិត្ត បង្ហាញទេពកោសល្យរបស់ខ្លួនទៅកាន់ទស្សនិកជន។
ភ្ញៀវជាតិ និងអន្ដរជាតិ ជាច្រើននាក់ ដែលបានចូលរួមអញ្ជើញធ្វើជាភ្ញៀវកិត្តិយស គេសម្គាល់ឃើញថាហាក់បីដូចជាស្លុងអារម្មណ៍ជាមួយនឹងទស្សនិយភាពនៃការបង្ហាញម៉ូដមួយនេះ។ ជាពិសេសអ្នកទស្សនាកម្មវិធីនេះ ចាប់អារម្មណ៍ចំពោះការតុបតែងខ្លួន និងស្ទីលនៃការលេងម៉ូដសម្លៀកបំពាក់របស់តារាម៉ូដែលប្រុសស្រីនីមួយៗ មានរសនិយមខុសពីគ្នា ជាក់ស្ដែងដូចជា តារាសម្ដែង លោក ស៊ឹម សុភ័ណ្ឌ , លោក សុវណ្ណ ចាន់រតនា, លោក ទឹម វ៉ាយុគ , កញ្ញា ហេង សុរិយ៉ាន , លោក អៀម សុខា, កញ្ញា ឃីង វិជ្ជកា , កញ្ញា កែ ចាន់កេរសី កញ្ញា យ៉ែម ស្រីពេជ្រ ដែលសុទ្ធសឹងតែជាតារាសម្ដែង និង តារាបង្ហាញម៉ូដស្ថិតនៅក្នុងដួងចិត្ត មិត្តយុវវ័យគ្រប់ស្រទាប់។
នៅក្នុងនោះផងដែរ សម្លៀកបំពាក់ដែលតារាប្រុសស្រីទាំងនោះ យកមកដាក់ដើរម៉ូដបង្ហាញជូនដល់មហាជន គឺត្រូវបានផ្ដល់ជូនដោយហាងសម្លៀកបំពាក់ YCO store ដែលមានទីតាំងនៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង ជាហាងបង្កើតឡើង ដោយមានការរចនា ទាន់សម័យ ជាមួយនឹងការពិនិត្យគុណភាពម៉ត់ចត់ និងថែមទាំងផ្ដល់ជូននូវសេវាលក់ និង សេវាក្រោយប្រកាសលក់ ប្រកបដោយវិជ្ជាជីវៈ និង សុជីវធម៌ ដើម្បីធានាឲ្យបាននូវសេចក្ដីស្រឡាញ់ពេញចិត្តពីសំណាក់មហាជន។ ក្នុងនោះ យុវវ័យ អាចជ្រើសរើសជាមួយនឹងសម្លៀកបំពាក់ កាបូប ស្បែកជើង ខ្សែក្រវ៉ាត់ និងគ្រឿងតុបតែងសម្រាប់បុរស នារី គ្រប់វ័យតែម្ដង។ អ្វីដែលកាន់តែពិសេស ផ្សារទំនើប អ៊ីកូ ថែមទាំងមានភោជនីយដ្ឋាន និងកន្លែងកម្សាន្តថែមទៀតផង៕