ប្រតិភូក្រុមការងារយេនឌ័រក្រសួងការពារជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ខ្លូត សំខាន់
12-09-2018 11:28
(ភ្នំពេញ)៖ ប្រតិភូក្រុមការងារយេនឌ័រក្រសួងការពារជាតិដឹកនាំដោយ លោកស្រីនាយឧត្តមសេនីយ៍ ម៉ី ម៉នណារី អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ អមដោយឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិអាវុធគីមី នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ខ្លូត សំខាន់ មេបញ្ជាការរងយោធភូមិទី១ ដែលជាឪពុកក្មេកលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ទោ ខ្លូត សំខាន់ បានទទួលមរណភាព កាលពីវេលាម៉ោង៣៖ ៣០នាទីរសៀល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ៕