(រតនគិរី)៖ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត និងមន្ត្រីជំនាញមន្ទីការងារខេត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានចុះធ្វើអធិការកិច្ចចំនួន៣ក្រុមហ៊ុន ដែលប្រើប្រាស់ពលករបរទេស នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបាន បង្ហាញថាក្រុមហ៊ុនទាំង៣នោះ៖
* ទី១៖ ក្រុមហ៊ុន៧៤មានពលករបរទេស (ជនជាតិវៀតណាម) ចំនួន១៥នាក់ឯកសារផ្លូវច្បាប់មានគ្រប់គ្រាន់
* ទី២៖ សណ្ឋាគារកាស៊ីណូមិត្តភាព មានពលករបរទេស៩នាក់ ក្នុងនោះស្រី៣នាក់ (ជនជាតិចិន) ឯកសារផ្លូវច្បាប់កំពុងរៀបចំស្នើសុំ និងបុគ្គលិកខ្មែរចំនួន៩នាក់
* ទី០៣៖ក្រុមហ៊ុនមេស្កូហ្គោលមានពលករបរទេសចំនួន១៣នាក់ក្នុងនោះស្រី០១នាក់(ជនជាតិឥណ្ឌា) និងបុគ្គលិកខ្មែរចំនួន១២៥នាក់៕