(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ នាយករដ្ឋមន្រ្តីជប៉ុន អាបេ ផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី (ចុចអាន)
២៖ រដ្ឋមន្ត្រីការបរទេសជប៉ុន ផ្ញើសារអបអរសាទរជូន លោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងអាណត្តិថ្មី (ចុចអាន)
៣៖ នាយករដ្ឋមន្ត្រីរុស្សី ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រី អាណត្តិទី៦ (ចុចអាន)
៤៖ លោក សួន សេរីរដ្ឋា៖ សម រង្ស៊ី ប្រើល្បិចនាំពលរដ្ឋខ្មែរទៅរស់នៅក្រៅប្រទេសក្រោមលេសថាជាសកម្មជនរបស់ខ្លួន បានលុយរាប់ម៉ឺនសែនដុល្លារ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនចិនឲ្យចាប់យកការវិនិយោគនៅកម្ពុជា ព្រោះមានសក្តានុពលខ្ពស់ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ដាក់សំណើទៅប្រធាន គ.ជ.ប សុំទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ
ដែលត្រូវជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលសុំលាលែងមកបំពេញការងារ ក្នុងរាជរដ្ឋាភិបាល (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីការកំណត់តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី (ចុចអាន)
៨៖ ស្រ្តី សំ សុខា ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន បានសរសេរលិខិតសុំអភ័យទោសជូនសម្តេច ដោយសោកស្តាយចំពោះអំពើដ៏ល្ងង់ខ្លៅនេះ (ចុចអាន)
៩៖ Fresh News ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា (ចុចអាន)
១០៖ ចេករបស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន នៅដើមឆ្នាំ២០១៩ (ចុចអាន)
១១៖ រយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ រាជធានី-ខេត្ត២២ ត្រូវរងគ្រោះដោយសារទឹកជំនន់ និងបណ្តាលឱ្យស្លាប់មនុស្សចំនួន៤៤នាក់ (ចុចអាន)
១២៖ អគ្គិភ័យឆេះក្លិបកម្សាន្ត 2ND បានរលត់ទាំងស្រុងហើយ, សមត្ថកិច្ចប្រើឡានទឹក៣៦គ្រឿង និងអេស្កាវ៉ាទ័រ១គ្រឿងកាយជញ្ជាំងបាញ់ពន្លត់ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ សហរដ្ឋអាមេរិក «ព្រមានចាប់ខ្លួនចៅក្រមតុលាការអន្តរជាតិ ICC» បើសិនជាតុលាការនេះ ហ៊ានបើកការស៊ើបអង្កេតលើអាមេរិក! (ចុចអាន)
២៖ ទោះបីកន្លងផុត១៧ឆ្នាំទៅហើយក្តីក៏សាកសព ១,១១១នាក់ នៅតែមិនទាន់អាចកំណត់អត្តសញ្ញាណ (ចុចអាន)
៣៖ ស្វែងយល់៖ មហាព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា ២០០១» ដែលពិភពលោកចងចាំមិនភ្លេច រហូតដល់ខួប១៧ឆ្នាំនេះ (ចុចអាន)
៤៖ ទីបំផុតសាកសពរបស់អតីតអគ្គលេខាធិការ UN លោក Kofi Annan ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតហើយ! (ចុចអាន)
៥៖ រថយន្តក្រុងជ្រុលចង្កូតធ្លាក់ចូលជ្រោះ «ផ្តាច់ជីវិតមនុស្ស៤៣នាក់» នៅភាគខាងត្បូងឥណ្ឌា! (ចុចអាន)
៦៖ សេតវិមាន៖ លោក គីម ជុងអ៊ុន ណាត់លោក ដូណាល់ ត្រាំ ជួបគ្នាម្ដងទៀតក្នុងកិច្ចប្រជុំកំពូលជាលើកទី០២ (ចុចអាន)
៧៖ ចំណុចវិជ្ជមានបន្ថែម! កូរ៉េទាំងពីរនឹងបើក «ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ» ឡើងវិញនៅសប្តាហ៍ក្រោយ! (ចុចអាន)
៨៖ អាជ្ញាធរអាមេរិក ជម្លៀសមនុស្ស០១លាននាក់ ទៅរកកន្លែងសុវត្ថិភាព មុនការវាយប្រហារពីព្យុះ Hurricane Florence (ចុចអាន)
៩៖ ទិន្នន័យថ្មីពីទីបេ បង្ហាញពីស្ថានភាព គួរឲ្យបារម្ភអំពីប្រភពទឹកទន្លេ របស់ទ្វីបអាស៊ី (ចុចអាន)
១០៖ ចិនផលិតសម្ភារសូឡា ចង់នាំចេញផលិតផលកាន់តែច្រើន ទៅកាន់សហភាពអឺរ៉ុប ក្រោយពីគោលការណ៍ រឹតបន្តឹងរបស់សហភាពអឺរ៉ុប ត្រូវបានលុបចោល (ចុចអាន)
១១៖ ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី (ចុចអាន)
១២៖ សង្រ្គាមគ្មានថ្ងៃបញ្ចប់? ប្រជាជនស៊ីរីច្រើនជាង ៣០,០០០នាក់ រត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងខេត្ត Idlib (ចុចអាន)