Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព លោកសាស្ត្រាចារ្យ Beat Richner ដែលប្រារព្ធធ្វើឡើង នៅមន្ទីរពេទ្យគន្ធបុប្ផា

11-09-2018 19:35

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃអង្គារ៍ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។

ជាមួយនឹងមរណភាពដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោកបានជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់។

សូមឲ្យវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕