(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២១២គ្រឿង រកឃើញល្មើសច្បាប់៧៤៦គ្រឿង (ម៉ូតូ៧៥%) អប់រំ៣២៤គ្រឿង និងផាកពិន័យ៤២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,០៥២គ្រឿង, អប់រំ៧៥គ្រឿង និងផាកពិន័យ១៧០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៥,៩៥៤គ្រឿង រកឃើញយានយន្តល្មើស ៥,៥០៥(ម៉ូតូ៧៥%) ក្នុងនោះអប់រំ ២,២៣៦ និងផាកពិន័យ ៣,២៦៩គ្រឿង៕