(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានផ្ដល់ភេសជ្ជៈJoop ដោយឥតគិតថ្លៃ ដល់អ្នកចូលរួមគាំទ្រ ការប្រកួតមិត្តភាពអន្ដរជាតិ រវាងកម្ពុជា-ម៉ាឡេស៊ី ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ការផ្ដល់ជូននេះ ដើម្បីថ្លែងអំណរគុណដល់ពួកគេទាំងអស់គ្នា ដែលបានចំណាយពេលវេលា ទាំងកណ្ដាលភ្លៀង មកគាំទ្រការប្រកួតមិត្តភាពរវាងកម្ពុជា-ម៉ាឡេស៊ី ទោះបីជាលទ្ធផលនៃការប្រកួត កម្ពុជាចាញ់ម៉ាឡេស៊ីក្ដី ក៏អ្នកគាំទ្រកម្ពុជានៅតែផ្ដល់កំលាំងចិត្ត ដល់ក្រុមជម្រើសជាតិកម្ពុជា។
លោក Peter អគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ថ្លែងថា «ការប្រកួតថ្ងៃនេះទោះបីជា កម្ពុជាចាញ់ម៉ាឡេស៊ីក្ដី ក៏ពួកយើងនៅតែផ្ដល់ភាពជឿជាក់ ដល់កីឡាករជាតិកម្ពុជាព្រោះថា ពួកគេបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដូច្នេះយើងនឹងនៅតែបន្តគាំទ្រ ដល់ក្រុមជម្រើសជាតិ និងសង្ឃឹមថា ការប្រកួតបន្ទាប់នៅថ្ងៃទី១២ ខែតុលា ខាងមុខនេះ រវាងក្រុមជម្រើជាតិទីម័រ នឹងធ្វើបានល្អប្រសើរជាងនេះ»។
លោកបានបន្ដទៀតថា ក្រុមការងារសូមកោតសរសើរទឹកចិត្ត អ្នកគាំទ្រកម្ពុជា ទោះបីមានភ្លៀងខ្លាំងយ៉ាងណាក្តី ក៏សុខចិត្តពាក់អាវភ្លៀង មកអង្គុយទស្សនាយ៉ាងសប្បាយរីករាយ និងស្រែកហោរផ្ដល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ១០០ភាគរយ និងជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕