(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធាន និងជាស្ថាបនិកគណបក្សអំណាចខ្មែរ ដែលទើបដោះលែងពីពន្ធនាគារ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ក្រោមប្រធានបទ «នយោបាយ និងគណបក្សអំណាចខ្មែរ» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ប៉ែន ស៊ាប អនុប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅវេលាម៉ោង ៩៖០០នាទីព្រឹក នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វេ ក្បែរវត្តភ្នំ ដោយមានការចូលរួមពីក្រុមប្រឹក្សានយោបាយ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត រាជធានីនៃគណបក្ស អំណាចខ្មែរទាំងមូលផងដែរ៕