(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឱ្យដឹងថា កំពុងត្រៀមរៀបចំបើកការិយាល័យទំនាក់ទំនង ឡើងវិញជាមួយកូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីម្នាក់មកក្រសួងខាងលើដដែល បានប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៀតថា កូរ៉េខាងត្បូងកំពុងរៀចំបើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េឡើងវិញនៅឯទីក្រុង កែសុង នៃតំបន់ព្រំដែនកូរ៉េខាងជើង នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ។
ម្យ៉ាងវិញទៀត ការបើការិយាល័យនេះទៀតសោត ធ្វើឡើងនៅមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវចូលរួមក្នុងកិច្ចប្រជុំក្នុងទីក្រុងព្យុងយ៉ាងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា។
គួរបញ្ជាក់ថា ពិធីបើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េត្រូវបានគេរំពឹងថា នឹងមានមន្ត្រីកូរ៉េខាងត្បូង ១០០នាក់ និងកូរ៉េខាងជើង ៥០នាក់ ចូលរួម៕