(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវចូលកាន់តំណែងជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មីវិញជារដ្ឋលេខធិការក្រសួងមហាផ្ទៃវិញ៕