(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ (លួចមានស្ថានទម្ងន់ទោស) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង២០៖៣០នាទីមានករណីឆក់ទូរស័ព្ទដៃពីបុរសម្នាក់ជិះ Pass App ត្រង់ចំណុចផ្លូវគិរីរម្យហើយកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
ជនសង្ស័យទី១៖ ឈ្មោះ យិន មយូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ទី២៖ ឈ្មោះ សំ ម៉ារ៉ាឌី ភេទប្រុសអាយុ១៥ឆ្នាំ,ទី៣៖ ឈ្មោះសុខ ហេង ភេទប្រុស អាយុ១៤ឆ្នាំ,ទី៤៖ ឈ្មោះ ទិត សុខជា ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥៖ ឃាង វណ្ណះ ភេទប្រុស អាយុ២៥ឆ្៕