Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រយ័ត្នគ្រោះធម្មជាតិ! រន្ទះបាញ់គោ១ក្រោលមាន៩ក្បាល ងាប់គ្មានសល់ នៅស្រុកសំបូរ ខេត្តក្រចេះ

11-09-2018 11:39

(ក្រចេះ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា មានគ្រោះធម្មជាតិមួយបានកើតឡើង គឺរន្ទះបាញ់បណ្ដាលឲ្យសត្វគោរបស់ប្រជាពលរដ្ឋ១ក្រោល ចំនួន៩ក្បាល ងាប់គ្មានសល់។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើង នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំការ ខាងគ្រោយភូមិ វឌ្ឍនះ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។

លោក សូម សារិទ្ធ អភិបាលស្រុកសំបូរ បានឲ្យដឹងថា ដោយសារភ្លៀងលាយខ្យល់ បណ្តាលឲ្យកើតគ្រោះធម្មជាតិរន្ទះបាញ់គោ១ក្រោល។ លោកបន្តថា ករណីរន្ទះបាញ់សត្វគោបណ្ដាលឲ្យងាប់ ចំនួន៩ក្បាលនេះ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

បើតាមលោកអភិបាលស្រុក ម្ចាស់គោដែលជាជនរងគ្រោះមានឈ្មោះថា យុន សុខា ភេទប្រុស រស់នៅភូមិ វឌ្ឍនះ ឃុំ វឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ៕