(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួល ផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែកញ្ញានេះ។
កងពលធំ-តូចទាំង៥ ដែលសម្រេចផ្ទេរឲ្យមកស្ថិតក្រោម ការគ្រប់គ្រងផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោកមាន៖
១៖ កងពលធំអន្តរាគមន៍លេខ២
២៖ កងពលធំអន្តរាគមន៍លេខ៣
៣៖ កងពលតូចអន្តរាគមន៍លេខ១
៤៖ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១
៥៖ កងពលតូចលេខ៧០
សូមអានសេចក្តីសម្រេចរបស់ សម្តេចពិជ័យសេនាទាំងស្រុង ដូចខាងក្រោម៖