(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសឲ្យបានដឹងថា ក្រុមហ៊ុនរបស់ខ្លួនតែងតែចែករង្វាន់សរុបជាទឹកប្រាក់ចំនួន ១លាន២សែនដុល្លារជារៀងរាល់ខែ ដើម្បីចែកជូន និងជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងគាំទ្រផលិតផលខ្លួនកន្លងមក។

ទឹកប្រាក់មិនតិចជាង៤ម៉ឺនដុល្លារ ប្រចាំថ្ងៃ ត្រូវបានចែកជូនទៅដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា ទឹកក្រូច IZE, ទឹកផ្លែឈើJoop, ភេសជ្ជៈប៉ូវកម្លាំង Wurkz ស្រាបៀរកម្ពុជា និងស្រាបៀរស្តោត Barrley Black ជាដើម។ កាលពីថ្ងៃសុក្រទី៣១ ខែសីហាកន្លងទៅ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រគល់រង្វាន់ជូនអតិថិជនមានសំណាងឈ្នះរង្វាន់ធំចំនួន២០រូប។ រង្វាន់ទាំងនោះរួមមាន៖
*ទឹកប្រាក់១ម៉ឺនដុល្លារ១រង្វាន់
*ម៉ូតូ Honda Scoopy I ៣ រង្វាន់
*ម៉ូតូ Honda Dream 2018 ១ រង្វាន់
*១ពាន់ដុល្លារ ជាច្រើនរង្វាន់ទៀត។

អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវបានបើករង្វាន់ភ្លាមៗក្នុងរយៈពេលមួយសប្ដាហ៍ ក៏ថែមទាំងទទួលបានការធ្វើទស្សនកិច្ចផ្ទាល់ នៅរោងចក្រខ្មែរ ប៊ែវើរីជីស តែម្ដង ដើម្បីឲ្យមានការដឹងច្បាស់ ពីកម្រិតស្តង់ដារ និងអនាម័យនៅក្នុងការផលិត ។

ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែពិសាភេសជ្ជៈខ្មែរ ប៊ែវើរីជីស រង្វាន់មានភ្ជាប់ស្រាប់ នៅនឹងក្រវិលកំប៉ុង។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង វិនិយោគដោយកូនខ្មែរ ១០០% ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ៕