(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៦៨គ្រឿង រកឃើញល្មើសច្បាប់៤៧១គ្រឿង (ម៉ូតូ៧៥%) អប់រំ២០៤គ្រឿង និងផាកពិន័យ២៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៤៤៨គ្រឿង, អប់រំ៥៩គ្រឿង និងផាកពិន័យ៣៣០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២២,៧៤២គ្រឿង រកឃើញយានយន្តល្មើស៤,៧៥៩គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ១,៩១២គ្រឿង និងផាកពិន័យ២,៨៤៧គ្រឿង៕