(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចពន្យារពេល ៣០នាទី ពោលគឹនឹងចាប់ផ្តើមប្រកួតផ្លូវការនៅម៉ោង ៧៖០០នាទីយប់វិញ ដោយសារតែបញ្ហាភ្លៀងធ្លាក់លិចទីលានពហុកីឡដ្ឋានជាតិ។
តាមគម្រោងការប្រកួតរវាងគោព្រៃកម្ពុជា ប៉ះក្រុមភ្ញៀវម៉ាឡេស៊ី ក្នុងមិត្តភាពអន្តរជាតិ នឹងចាប់ផ្តើមនៅម៉ោង ៦៖៣០នាទីល្ងាចថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ តែដោយសារភ្លៀងធ្វើឲ្យមានទឹកដក់ពេញទីលាន ដោយចាប់ផ្តើមបង្អុរនាម៉ោងប្រមាណ ៣៖៣០នាទី ទើប FFC បង្ខំចិត្តលើកពេលតែម្តង៕