(ភ្នំពេញ)៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ឲ្យដំណើរការនៅកម្ពុជា ដោយសរុបទុនវិនិយោគជាង២០លានដុល្លារ បង្កើតការងារថ្មីជាង៩ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៨៣ន្លែង។
២៖ ក្រុមហ៊ុន JH GARMENT (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥២០ កន្លែង។
៣៖ ក្រុមហ៊ុន PRESTIGE GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣៣៦កន្លែង។
៤៖ ក្រុមហ៊ុន LONG CHENG SHOE PARTS CO.,LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៤កន្លែង៕