(ភ្នំពេញ)៖ មានមនុស្សជាង១លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាព «ខាំងហ្គែន» ដែលជាបច្ចេកវិទ្យាដ៏ទំនើបរបស់ជប៉ុន ប្រកបដោយភាពជឿជាក់ និងទទួលបានគុណប្រយោជន៍យ៉ាងច្រើនសម្បូរបែប ក្នុងនោះប្រជាជនកម្ពុជាក៏បានប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះ ដល់ទៅជាង៥០០គ្រឿងផងដែរ, នេះបើតាមលោក កេនយ៉ា តាណាកា នាយកសាខា Enagic ប្រចាំប្រទេសថៃ។
លោក កេនយ៉ា បញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធការិយាល័យលក់ម៉ាស៊ីនចម្រោះទឹកសុខភាព Enagic មានទីតាំងស្ថិតនៅផ្ទះលេខ២៥សេ ផ្លូវឧកញ៉ាម៉ែន សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (នៅជាមួយទីស្នាក់ការក្រុមហ៊ុន មហាអង្គរទេសចរណ៍)។ ពិធីសម្ពោធការិយាល័យថ្មីនេះ ធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោក អាង គឹមអៀង តំណាងក្រុមហ៊ុន Enagic ប្រចាំកម្ពុជា លោក ហ្គារី កាន ប្រធាននាំមុខទឹកខាំងហ្គែនម៉ាឡេស៊ី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
លោកអ្នកប្រហែលជាធ្លាប់ដឹងរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតហើយ ដែលទឹកអម្រឹតនេះមានភាពស័ក្តិសិទ្ធិដ៏អស្ចារ្យ អាចធ្វើឱ្យភាវៈដែលផឹកទឹកនេះមានជីវិតអមតៈបាន។ អានុភាពដ៏មហាអស្ចារ្យនេះ មានតែក្នុងទេវកថានៃព្រហ្មញ្ញសាសនាប៉ុណ្ណោះ ប៉ុន្តែនៅសតវត្សរ៍ទី២១នេះ ប្រជាជនកម្ពុជាប្រាកដជាបានបរិភោគផ្ទាល់នូវទឹកសុខភាពខាំងហ្គែន ដែលប្រៀបបាននឹងទឹកអម្រឹតអ៉ឹចឹងដែរ។ នេះជាការបញ្ជាក់របស់លោក អាង គឹមអៀង។
លោក កេនយ៉ា បានឱ្យដឹងថា ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន ប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងគ្រួសាទូទៅ។ ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន ត្រូវបានរកឃើញ និងផលិតតាំងពីឆ្នាំ១៩៧៤ ដោយលោក Hironari Oshiro ដែលលោកជាស្ថាបនិក និងនាយប្រតិបត្តិនៃក្រុមហ៊ុនជប៉ុន ENAGIA។
លោកបន្ដថា ទឹកខាំងហ្គែនមានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ កាត់បន្ថយជាតិពុលនៅក្នុងខ្លួន កាត់បន្ថយជាតិអាស៊ីត កាត់បន្ថយជំងឺក្នុងខ្លួន និងជំងឺលើស្បែកជាដើម។ លោកថា នៅពេលមនុស្សមុជទឹកសុខភាព ទឹកខាំងហ្គែនក៏ជួយឱ្យស្បែកកាន់តែមានសម្រស់ស្អាតផងដែរ។
លោក កេនយ៉ា បន្តទៀតថា នៅកម្ពុជាបច្ចុប្បន្ន មានមនុស្សប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន ជាង៥០០គ្រឿងហើយ។ លោកក៏បានបង្ហាញក្ដីរំពឹងទុកថា ប្រជាពលរដ្ឋខ្មែរនឹងប្រើប្រាស់មាស៊ីននេះ ១ម៉ឺនគ្រឿង ក្នុងពេលឆាប់ៗខាងមុខ។ មកដល់ពេលបច្ចុប្បន្នមានមនុស្សប្រហែលជាង ១លាននាក់ នៅ១៤០ប្រទេសជុំវិញពិភពលោក បានប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែននេះ។
ចំណែកលោក ហ្ហារី ហ្គាន ប្រធាននាំមុខ (ថ្នាក់6A3-4) ទឹកខាំងហ្គែនពីម៉ាឡេស៊ី បានលើកឡើងថា ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន បាននាំចូលប្រទេសម៉ាឡេស៊ីជាយូរឆ្នាំមកហើយ។ ទឹកដែលចេញពីម៉ាស៊ីនចម្រោះទឹកនេះ អាចជួយការពារជំងឺបានច្រើនមុខ។ ប្រជាជនម៉ាឡេស៊ីបានប្រើប្រាស់ម៉ាស៊ីននេះជិត ៨ម៉ឺនគ្រឿង ត្រឹមតែយៈពេលជាង៦ឆ្នាំ។
លោកអះអាងថា ក្នុងខ្លួនមនុស្សមានទឹក ៧៥% ដូច្នេះមនុស្សត្រូវប្រើប្រាស់ទឹកដែលមានគុណភាពល្អ។ អ្នកជំនាញនៅលើពិភពលោកបានបញ្ជាក់ថា ប្រភេទម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែន មានគុណភាពល្អជាងគេនៅលើពិភពលោក។
លោក អាង គឹមអៀង បានបញ្ជាក់ថា ម៉ាស៊ីនចម្រោះទឹកសុខភាពខាំងហ្គែននេះ មានលក្ខណៈពិសេសអាចផលិតទឹកបាន ៥ប្រភេទ៖ ទី១-ទឹកអាល់កាឡាំង និង PH ខ្ពស់ (បាស) សម្រាប់លាងបន្លែ និងសាច់, ទី២-ទឹកបរិសុទ្ធសម្រាប់ទទួលទាន និងដាំស្ល, ទី៣-ទឹក PH ៧.០ (ណឺត) សម្រាប់ទារក និងទទួលទានថ្នាំ, ទី៤-ទឹកកែសម្ផស្ស និងទី៥-ទឹកសម្រាប់កម្ចាត់មេរោគ។
គ្រាន់តែមានម៉ាស៊ីនចម្រោះទឹកខាំងហ្គែនមួយគ្រឿងនៅក្នុងគេហដ្ឋាន លោកអ្នកនឹងទទួលបានទឹកអម្រឹតដ៏ល្អបំផុត សម្រាប់បរិភោគ និងប្រើប្រាស់ជាប្រយោជន៍សម្រាប់សុខភាពយ៉ាងល្អពេញចិត្ត៕