(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបន្ដបង្ក្រាបជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃឈរ ដកហូតបានវត្ថុតាងមួយចំនួន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយកម្លាំងជំនាញខេត្តកំពង់ចាម សហការជាមួយជំនាញស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់០១ករណី ឃាត់ខ្លួនជនសង្ស័យ០៩នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះដកហូតបាន ម្សៅក្រាមពណ៌ស ថ្នាំញៀនចំនួន១៤កញ្ចប់ (ធំ០៣កញ្ចប់ និងតូច១១កញ្ចប់តូច) សំណាកថ្នាំញៀន០២កញ្ចប់ ប្រាក់ញុះញង់៥៥០,០០០រៀល ទូរស័ព្ទដៃ០៤គ្រឿង និងម៉ូតូ០៦គ្រឿង ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួន៕