(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញបញ្ជីឈ្មោះបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេ ថ្នាក់វិទ្យាសាស្ត្រ-ពិន្ទុសរុប និងថ្នាក់វិទ្យាសាស្ដ្រសង្គម-ពិន្ទុសរុប នៃការប្រលងមធ្យម សិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨។
បើតាមក្រសួងអប់រំ បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ មានបេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេ ថ្នាក់វិទ្យាសាស្ដ្រ និងវិទ្យាសាស្ត្រសង្គម៖