(ភ្នំពេញ)៖ នារាត្រីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ សង្កេតឃើញមានវត្តមាន តារាប្រុសស្រីជាច្រើនដួង បានចូលរួមពិធីបើកសម្ពោធហាងកាបូប ដែលមានឈ្មោះថា TOPS BRAND ជាផ្លូវការ និងមានការផ្តល់ជូននូវប្រូម៉ូសិនពិសេស មានកាបូបម៉ូដថ្មីទាន់សម័យជាច្រើន ដាក់បង្ហាញជូនដល់អតិថិជនដែលតែងតែស្រលាញ់ និងគាំទ្រហាងនាពេលកន្លងមក។
វត្តមានតារាប្រុសស្រី មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, លោក កែវ វាសនា, លោក តាន់ គឹមសួ, លោក យ៉ែម សំអូន, អ្នកនាង ចេននី និងតារាប្រុសស្រីជាច្រើនទៀត។ បានចូលរួមក្នុងកម្មវិធីបើកសម្ពោធ ហាងកាបូបល្បីនិងកំពុងតែពេញនិយម គឺហាងកាបូប TOPS BRAND។
បើតាមថៅកែស្រីរូបស្រស់ រួសរាយរាក់ទាក់ ហាង TOPS BRAND និងជាម្ចាស់ក្រុមហ៊ុនផលិតផល ម៉ាក T&L Natural អ្នកនាង លាង ធារ៉ា បានប្រាប់ឲ្យដឹងថា ដោយសារតែមានការគាំទ្រច្រើន ពីសំណាក់អតិថិជន បានធ្វើឲ្យអ្នកនាង ស្វែងរកអ្វីដែលថ្មី កាបូបម៉ូដស្អាតប្លែក តម្លៃសមរម្យដល់អតិថិជន។
អ្នកនាងបន្តថា ហាងកាបូប TOPS BRAND គឺទទួលបានការគាំទ្រខ្លាំង មានអតិថិជនជាច្រើនស្គាល់ និងគាំទ្រហាង ច្រើនឡើងៗជាប្រចាំ ក្រោមហេតុផលគុណភាពកាបូប តម្លៃ ហើយអ្នកនាងជាអ្នកលក់ម្នាក់ដែលស្មោះត្រង់ជាមួយអតិថិជនធ្វើឲ្យពួកគាត់ជឿទុកចិត្ត រហូតមកដល់ពេលនេះ។ ដូច្នេះសម្រាប់អតិថិជន ដែលចង់មកមើលម៉ូដកាបូបផ្ទាល់នៅហាង លោកអ្នកអាចអញ្ជើញមកដោយនៅហាងផ្ទាល់ មានកាបូបប្រមាណ ៥០០-៦០០កាបូប សម្រាប់ឲ្យអតិថិជនមកមើលផ្ទាល់។ ហើយក្រៅពីកាបូប ហាងក៏មានផលិតផលជាច្រើនទៀតផងដែរ។
លោកអ្នកអាចទំនាក់ទំនង ហាងកាបូប TOPS BRAND និងក្រុមហ៊ុនផលិតលម៉ាក T&L Natural មានលក់ដុំលក់រាយ មានកាបូបស្អាតៗតម្លៃសមរម្យ តាមរយៈអាស្រយដ្ឋាន ផ្លូវ 111 ផ្ទះលេខ 68សង្កាត់បឹងព្រលឹត ខ័ណ្ឌ 7មករា ភ្នំពេញ៕