Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជើងខ្លាំង ៨រូប មកពី៣ប្រទេសផ្សេងគ្នា ត្រៀមដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលទី៥

10-09-2018 10:46

(ភ្នំពេញ)៖ ការប្រកួតដណ្តើមម្ចាស់ជើងឯខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលថ្មីទី៥ ដែលជាការប្រកួតក្នុងប្រភេទ ៦១គីឡូក្រាម ក្នុងនោះមានកីឡាករកម្ពុជា ៤នាក់ត្រូវប្រកួតប្រជែងជាមួយកីឡាករថៃ ៣នាក់ និងកីឡាករឡាវ ១នាក់ ដែលនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក តែម ម៉ឺន ប្រធានសហព័នកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថា «សម្រាប់កីឡាករកម្ពុជា ត្រូវតែខិតខំធ្វើការហ្វឹកហាត់ និងធ្វើការប្រកួតទៅដោយលក្ខណៈត្រឹមត្រូវគ្រប់ការប្រកួតដែលមាន»

សម្រាប់កីឡាករកម្ពុជាទាំង ៤នាក់រួមមាន រិទ្ធ ភូលូ, ចាន់ ប៊ុនហឿន, ឡៅ ចិត្រា និងកីឡាករ ព្រឿង សុជាតិ គ្រាដែល កីឡាករថៃ ៣រូបរួមមាន Nuth kor kesanon, Yodpayak kor Adisorn និងកីឡាករ khumpichit payaknonghin និងកីឡាករ ១នាក់របស់ឡាវគឺ Nampetch Chhor Champaion។

គួរបញ្ជាក់ផងដែរថា នេៈជាការប្រកួតដណ្តើមម្ចាល់ជើងឯកខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលថ្មីទី៥ ខណៈរដូវកាលមុនម្ចាស់ខ្សែក្រវាត់បានទៅលើកីឡាករ ផល សោភ័ណ្ឌ របស់កម្ពុជា៕