(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់លោកសាស្រា្តចារ្យវេជ្ជបណ្ឌិត បីត រីចឆ្នឺ ( Prof. Dr. Beat Richner ) ដែលជាស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា នេះមិនគ្រាន់តែជាការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាមួយទេ គឺជាការបាត់បង់ធនធានឥស្សរជនមួយរូប សម្រាប់ជួយដល់សុខភាពកុមារកម្ពុជា ហើយក៏ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលកម្ររកបានសម្រាប់ព្យាបាលកុមារកម្ពុជា ។
ជាមួយមរណភាពដ៏ក្រៀមក្រំបំផុតនេះ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បីត រីចឆ្នឺ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕