(ភ្នំពេញ)៖ បើគិតរហូតមកដល់ពេលនេះ ភោជនីយដ្ឋាន វីហ្វ្រេន បានបើកដំណើរការ រយៈពេល១២ឆ្នាំហើយ និងមានការពង្រីកសាខាបន្តបន្ទាប់ផងដែរ។ ជាការចូលរួមអបអរ និងផ្តល់កាដូពិសេសខ្លះៗដល់អតិថិជន ម្ចាស់ភោជនីយដ្ឋាន បានឲ្យដឹងថា ភោជនីយដ្ឋានបានរៀបចំកាដូពិសេស គិតជាទឹកប្រាក់ ជាង៣ពាន់ដុល្លារ ដល់អតិថិជន។
បើតាមលោក ចេង វណ្ណា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នេះជាឆ្នាំទី១២ហើយ ដែលបើកដំណើរការភោជនីយដ្ឋា នមួយនេះ ដោយសារតែមានការគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋ ទើបធ្វើឲ្យភោជនីយដ្ឋាន ពង្រីកសាខាបន្តបន្ទាប់ មកដល់ពេលនេះ។ ហើយបើនិយាយពីកម្មវិធីខួបគម្រប់១២ឆ្នាំនេះ គឺមានវត្តមានតារាប្រុសស្រីជាង១០០នាក់ បានចូលរួម និងមានវត្តមានភ្ញៀវជាច្រើនទៀត។
លោក ចេង វណ្ណា បានប្រាប់ឲ្យដឹងទៀតថា ដើម្បីជាការអបអរសាទរ ខួបគម្រប់១២ឆ្នាំ និងជាឱកាសផ្តល់កាដូតបស្នងដល់អតិថិជននោះ លោកបានរៀបចំការចាប់រង្វាន់ដល់អតិថិជន នូវកាដូជាច្រើនសរុបជាទឹកប្រាក់ ជាង៣ពាន់ដុល្លារ ។ ហើយនៅពេលដែលលោកទំនេរពីការរៀបចំកម្មវិធីនេះហើយ លោកនិងអ្នកសិល្បៈ មានគម្រោងបន្តធ្វើសកម្មភាពសប្បុរសធម៌ថែមទៀត ព្រោះថាអ្វីដែលលោកធ្វើនេះគឺជាអ្វីដែលលោក តែងតែធ្វើរាល់ឆ្នាំតែម្តង៕