(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត អំពីមរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត បីច រីចច្នឺ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ) ក្នុងជន្នាយុ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាងនាមឲ្យថ្នាក់ដឹកនាំ បុគ្គលិក-មន្ត្រីសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាព និងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រៀបរាប់អំពីការលះបង់ដ៏ធំធេងរបស់វេជ្ជបណ្ឌិត Beat Richner: