(ភ្នំពេញ)៖ ផ្សារទំនើប MiDTOWN MALL ស្ថិតនៅទីតាំងកែងរវាងផ្លូវ ២០០៤ និងផ្លូវ ១៣B ដែលបង្កើតឡើងដោយក្រុមហ៊ុន Kao Cheng International Enterprise Co. , Ltd. ក្នុងទំហំ ៨,៨៨១ ម៉ែត្រការ៉េ ដែលនឹងចាប់ផ្តើមដំនើរការ នៅខែធ្នូ ឆ្នាំ២០១៨ នេះ ។
ការបើកសម្ពោធសាកល្បង នឹងធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ ហើយការបើកសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ។ ផ្សារទំនើបនេះមាន ៣ ជាន់ ដែលប្រមូលផ្តុំដោយហាងដ៏សម្បូរបែបរួមមានហាងលក់អាហារនិងភេសជ្ជៈគ្រប់មុខ រោងកុន ផ្សារ និងកន្លែងកម្សាន្តសំរាប់កុមារ និងមនុស្សជំទង់។ ផ្សារទំនើបឡាក់គី (Lucky Supermarket) និងរោងភាពយន្ត លេជេន (Legend Cinema) ក៏នឹងបើកដំនើរការនៅផ្សារទំនើប MiDTOWN MALL ក្នុងពេលឆាប់ៗនេះដែរ។
ផ្សារទំនើបឡាក់គី (Lucky Supermarket) ដែលជាផ្សារទំនើបឈានមុខគេនៅប្រទេសកម្ពុជា មានទំហំ ៩០០ ម៉ែត្រការ៉េនៅជាន់ផ្ទាល់ដី នឹងផ្តល់ជូននូវជម្រើសគ្រឿងទេស បន្លែ ផ្លែឈើ សាច់ ដែលមានគុណភាពខ្ពស់ ព្រមជាមួយនឹងផលិតផលប្រើប្រាស់ទូទៅក្នុងផ្ទះនៅជាន់ផ្ទាល់ដី។ ប្រជាជន និងសិស្សានុសិស្សនៅតំបន់ទឹកថ្លាក៏អាចរីករាយជាមួយនឹងខ្សែភាពយន្តខ្មែរ និងបរទេសល្បីៗ នៅរោងភាពយន្ត លេជេន (Legend Cinema) ដែលនឹងផ្តល់ជូននូវរោងកុនចំនួន ៤ ក្នុងនោះមាន ១ ជារោង VIP ដែលសរុបជារួមអាចផ្ទុកមនុស្សបានចាប់ពី ៣០០ នាក់ឡើងទៅ។
MiDTOWN MALL ចង់ក្លាយជាកន្លែងសម្រាប់គ្រួសារ កុមារ និងយុវវ័យ ជួបជុំ បរិភោគអាហារ ទិញទំនិញ និងកំសាន្តពេញមួយថ្ងៃ។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ បានរៀបចំផែនការដោយប្រុងប្រយ័ត្ន ក្នុងការរៀបចំ និងគ្រប់គ្រងផ្សារទំនើបនេះឲ្យបានល្អជាមុន។
ជាក់ស្តែងការរចនាស្ថាបត្យកម្ម ត្រូវបានផ្អែកលើគោលដៅ ២ គឺការបង្កើតទីកន្លែងសម្គាល់ក្នុងចិត្តប្រជាជន និងការបង្កើតអគារដែលមាននិរន្តរភាព។ ការបំពាក់នូវកញ្ចក់លើដំបូលសម្រាប់ឲ្យពន្លឺចូល រួមជាមួយនឹងការដាំដើមឈើក្នុងបរិវេណផ្សារ ផ្តល់នូវពន្លឺ និងខ្យល់អាកាសគ្រប់គ្រាន់ ធ្វើឲ្យអ្នកដើរផ្សារ មិនយល់ថាខ្លួន ស្ថិតនៅក្នុងអគារអួរអាប់ តែផ្ទុយទៅវិញទទួលបាននូវអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ។ ផ្សារទំនើបនេះក៏ផ្តល់នូវទីកន្លែងធំទូលាយសម្រាប់បរិវេណផ្សារទូទៅរហូតដល់ទៅ ៥០ ភាគរយនៃទំហំផ្សារសរុប សម្រាប់អ្នកដើរផ្សារដើរលេង និងជួបជុំ បង្កើតជាចំណុចប្រជុំជនមួយសម្រាប់សហគមន៍។
CBRE Cambodia ត្រូវបានតែងតាំងជាភ្នាក់ងារជួលផ្តាច់មុខ និងជាអ្នកគ្រប់គ្រងផ្សារផងដែរ។ ផ្សារទំនើបនេះមានតូបសរុបចំនួន ៣២ ចាប់ពីទំហំតូចទៅមធ្យមនិងធំ ស្តង់តូចៗចំនួន ២ និងកន្លែងដាក់ម៉ាស៊ីនដកប្រាក់ (ATM) ចំនួន ៣។ បើគិតជាភាគរយ ទីតាំងសម្រាប់ការកម្សាន្តមាន ៤៤% ភោជនីយដ្ឋានមាន ៣២% ផ្សារទំនើបមាន ២៣% និងផ្សេងទៀតសម្រាប់សេវាកម្មផ្សេងៗ។
MiDTOWN MALL ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kao Cheng International Enterprise Co. Ltd. ដែលជាអ្នកអភិវឌ្ឍន៍មានបទពិសោធន៍ខ្ពស់ជាមួយបទពិសោធន៍ជាង ២៥ ឆ្នាំ គ្របដណ្ដប់យ៉ាងទូលំទូលាយលើផ្នែកអភិវឌ្ឍន៍ ការកសាង ការជួសជុល និងការបម្រើសេវាកម្មអតិថិជន។ ក្រុមហ៊ុនអភិវឌ្ឍន៍នេះ មានមូលដ្ឋានដ៏ល្អពីតៃវ៉ាន់ ហើយឥឡូវនេះពួកគាត់ចង់នាំមកនូវបទពិសោធន៍ដ៏សម្បូរបែបរបស់ពួកគាត់មកទីផ្សារកម្ពុជាដើម្បីជាប្រយោជន៍ដល់អ្នកធ្វើអាជីវកម្ម និងអ្នកដើរផ្សារនៅប្រទេសកម្ពុជា។
ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ត្រូវបានគេស្គាល់ថាផ្តល់ជូននូវសេវាកម្មដែលមានគុណភាព និងមានតម្លាភាពសម្រាប់ដៃគូរបស់ខ្លួនទាំងអស់។ MiDTOWN MALL ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយ ក្នុងគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះ ក្នុងប្រទេសកម្ពុជា។
លោកស្រី លីន យិនជុន អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd. បានថ្លែថា លោកស្រីចង់បង្កើតម៉ាកយីហោ MiDTOWN MALL អោយក្លាយជាប្រតិបត្តិករផ្សារទំនើបដែលជ្រើសរើសដៃគូរសហការ ជាជាងអ្នកជួលផ្សារ។
លោកស្រីបានបញ្ជាក់ថា «យើងមិនចង់បង្កើតម៉ាកយីហោ MiDTOWN MALL ក្នុងនាមជាប្រតិបត្តិករផ្សារទំនើបដែលបង្កើតត្រឹមតែទំនាក់ទំនងរវាងអ្នកជួល និងម្ចាស់ផ្សារប៉ុណ្ណោះទ ប៉ុន្តែយើងសង្ឃឹមថានឹងបង្កើត គំរូជំនួញផ្សារទំនើបថ្មី ជាមួយដៃគូរទាំងអស់ ដើម្បីបង្កើតតម្លៃខ្ពស់បំផុត។ និងសម្រេចបាននូវស្ថានភាពឈ្នះឈ្នះ។ យើងនឹងមិនបង្កើតការប្រកួតប្រជែង ដោយមិនសមហេតុផល ហើយយើងនឹងមិនទុកអ្នកណាម្នាក់ចោលនោះទេ។ យើងនឹងប្រយុទ្ធគ្នាជាមួយគ្នា ហើយយើងនឹងរីកចម្រើន និងជោគជ័យជាមួយគ្នា»៕