(ភ្នំពេញ)៖ ក្រោយពីបានស្រាវជ្រាវជាបន្តបន្ទាប់រួចមក អង្គភាពព័ត៌មាន Fresh News បានរកឃើញនូវគតិបណ្ឌិតចំនួន១០ថ្មីទៀត ដែលទស្សនវិទូ និងមេកដឹកនាំល្បីៗលើពិភពលោក បានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយ។
គតិបណ្ឌិតទាំង១០ថ្មីនោះ រួមមាន៖
១៖ សច្ចៈ គឺជាវាចារមិនស្លាប់ (ព្រះសម្មាសម្ពុទ្ធ)។
២៖ បើមិនបានធ្វើអ្វីសោះ សូមកុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង (សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា)។
៣៖ សង្គ្រាម គឺជាអំពើអសីលធម៌ (ខុងជឺ ទស្សនវិទូបុរាណចិន)។
៤៖ អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលធ្លាប់នៅក្រោមការដឹកនាំរបស់គេសិន (អារីស្តូ ទស្សនវិទូបុរាណក្រិច)។
៥៖ ចូរកុំសួរថាប្រទេសជាតិផ្ដល់អ្វីខ្លះដល់អ្នក តែអ្នកត្រូវសួរខ្លួនឯងវិញថា អ្នកបានផ្ដល់អ្វីខ្លះដល់ប្រទេសជាតិរបស់អ្នក (ចន កេណ្ណឺឌី ប្រធានាធិបតិអាមេរិក)។
៦៖ អ្នកដឹកនាំត្រូវតែហ៊ានដើរនៅលើផ្លូវដែលអ្នកដទៃមិនហ៊ានដើរ (ចច វ៉ាស៊ីនតោន)។
៧៖ គ្មានអ្នកដឹកនាំណាម្នាក់ ឬសូម្បីតែព្រះ ក៏មិនអាចធ្វើត្រូវចិត្តមនុស្សគ្រប់គ្នានោះទេ (ទស្សនវិជ្ជាខ្មែរ)។
៨៖ មនុស្សសុចរិតមិនប្រើអំណាចរំលោភបំពានលើប្រជាពលរដ្ឋខ្លួនឯងឡើយ (ថូម៉ាស ចេហ្វឺសុន)។
៩៖ អ្នកដឹកនាំល្អមិនលើកខ្លួនឯងឱ្យខ្ពស់ហួសពីតួនាទីរបស់ខ្លួនឡើយ (ហ្វ្រង់គ្លីន រ៉ូស្វែល ប្រធានាធិបតីអាមេរិក)។
១០៖ ជោគជ័យដ៏ធំបំផុត គឺជាការយកឈ្នះខ្លួនឯង បរាជ័យធំបំផុតគឺជាការចាញ់ខ្លួនឯង (ប្លាតុង ទស្សនវិទូក្រិច)៕