(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសលទ្ធផល នៃការប្រលងមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨ ជាផ្លូវការហើយ សម្រាប់មណ្ឌលរាជធានីភ្នំពេញ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនៅឆ្នាំ២០១៨នេះ ជាប់សរុប៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ បើតាមក្រសួងអប់រំ ចំនួននេះច្រើនជាងឆ្នាំ២០១៧ ដែលមានតែ៦៣.៨៤%។ ក្រសួងបានឱ្យដឹងដែរថា បេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។
សូមបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់។
ខាងក្រោមនេះ ជាតារាងលទ្ធផលសិស្សប្រលងជាប់បាក់ឌុប ប្រចាំមណ្ឌលរាជធានីភ្នំពេញ៖