(ភ្នំពេញ)៖ មាតាបិតាគ្រប់រូបរមែងចង់បានអនាគតដ៏ប្រសើរសម្រាប់កូន ដោយផ្តើមចេញពីការអប់រំចាប់ពីថ្នាក់បឋមឡើងទៅ។

ក្នុងបរិបទនេះ ការស្វែងរកសាលាដែលមានគុណភាព ហើយដែលធ្វើឱ្យកូនរបស់ខ្លួនទទួលបានចំណេះដឹងពិតប្រាកដ គឺជាក្តីបារម្ភមួយរបស់មាតាបិតា។

ដើម្បីជួយសម្រួលដល់ការស្វែងរកសាលារៀនដែលមានគុណភាព មាតាបិតាអាចពិនិត្យមើលសាលារៀនខូលីងវូដភ្នំពេញ (CSPP) ក្នុងជម្រើសរបស់ខ្លួន ព្រោះសាលានេះជាគ្រឹះស្ថានសិក្សាឯកជនថ្មីមួយ ដែលបានចម្រាញ់រកគ្រូបង្រៀនល្បីៗនិងឆ្នើមៗ គ្រប់កម្រិតនិងគណៈគ្រប់មានមូលដ្ឋានចេញពីវិស័យអប់រំ ដើម្បីផ្តល់ការអប់រំពិតប្រាកដដល់សិស្សទាំងអស់។

«បង្រៀនសិស្សឱ្យរៀន បង្រៀនសិស្សឱ្យយល់ និងបង្រៀនសិស្សឱ្យចេះ» គឺជាបេសកកម្មរបស់ CSPP ក្នុងបំណងដើម្បីធានាដល់ភាពជោគជ័យ របស់សិស្សគ្រប់រូប នៅរាល់ពេលប្រឡងគ្រប់កម្រិត និងដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សា។

CSPP មានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំងនិងអង់តែនទួលគោក)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០៧៨ ៦៩០ ២២២ / ០៧០ ៦៩០ ២២២ / ០៩០ ៦៩០ ២២២ ឬ ហ្វេសប៊ុក៖ Collingwood School of Phnom Penh។