(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ឆ្នាំទី១០ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីនេះបានប្រារព្វធ្វើនៅទីបញ្ជាការដ្ឋានអង្គរក្ស ដែលមានការចូលរួមពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ-អន្តរជាតិចូលរួមជាង២ពាន់នាក់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗផងដែរ។
ក្នុងពិធីនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអគារទីបញ្ជាការចំនួន០៣ខ្នង ផងដែរ៕