(ភ្នំពេញ)៖ ក្រុមហ៊ុន GA Aircon បាននាំចូលម៉ាស៊ីនត្រជាក់ Daikin VRVX និង Daikin R32 Innovaire មកទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីបំពេញនូវតំរូវការម្ចាស់គេហដ្ឋាន និងអ្នកធ្វើការការិយាល័យនៅកម្ពុជា ដែលមានអាកាសធាតុក្តៅហើយសើម នៅពេលនេះនឹងអាចបានគាប់ចិត្តជាមួយនឹងសីតុណ្ហភាពត្រជាក់ស្រួលបន្ថែមទៀត ជាមួយនឹងអារម្មណ៍ខុសឆ្គង ចំពោះបរិស្ថានរបស់ពួកគាត់តិចជាងមុន ដោយសារតែការនាំមកនូវម៉ាស៊ីនត្រជាក់ម៉ូដែល Daikin VRV X និង Daikin R32 Innovaire មកកាន់កម្ពុជា។
ពិធីសម្ពោធជាផ្លូវការនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ និងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ជីអេ អ៊ែខន (GA Aircon) ដែលកាលពីឆ្នាំមុន ត្រូវបានចាត់តាំងជាក្រុមហ៊ុនចែកចាយផ្តាច់មកនៅកម្ពុជា របស់ក្រុមហ៊ុន Daikin Group ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេមួយ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
លោក Sum Chee Choong Head Of Regional/Up Sales, AED (Daikin Malaysia) បានថ្លែងថា « Daikin មានវត្ដមានជាច្រើនឆ្នាំហើយនៅកម្ពុជា និងបំពេញនូវតំរូវរបស់អតិថិជន តាមបណ្ដាក្រុមហ៊ុនល្បីៗនៅស្រុកខ្មែរ ហើយពេលនេះ Daikin បានចេញម៉ូដែលថ្មី ជាមួយបច្ចេកវិទ្យាទំនើប មានសមត្ថភាពខ្ពស់ ក្នុងការសន្សំសំចៃភ្លើង មានផាសុកភាព រួមតែអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីបំពេញ និងពង្រីកនូវតម្លាភាពនូវភាពដ៏ល្អ ជូនអតិថិជនទូទាំងប្រទេសកម្ពុជាតែម្ដង ។ លើសពីនេះ ម៉ាស៊ីនត្រជាក់ម៉ាកល្បី Daikin នេះ មិនមែនតែមានលើផ្សារអាស៊ីនោះទេ គឺមានលក់លើទីផ្សារអឺរ៉ុប និងនៅតាមបណ្ដាប្រទេសល្បីជាច្រើនទៀតផងដែរ» ។
លោកបន្ដថា កាន់តែពិសេសនោះ ផលិតផលម៉ាស៊ីនត្រជាក់សេរីថ្មីនេះ នាំមកនូវការរួមបញ្ចូលគ្នាថ្មី និងល្អជាងមុននៃបណ្តាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ដើម្បីសម្រេចឲ្យបាននូវសមត្ថភាពសន្សំសំចៃថាមពល ដែលល្អប្រសើរជាងមុន ដោយសង្កត់ធ្ងន់ទៅលើទ្រឹស្តី «បរិមាណប្រើ ស្មើនឹងបរិមាណត្រូវការ»។ ម៉ាស៊ីនត្រជាក់ VRV X ជំនាន់ថ្មីដំណើរការ ដោយការសម្រប់ទៅនឹងលក្ខខណ្ឌជុំវិញនានា ដើម្បីបង្កើតបរិស្ថានដ៏ត្រជាក់ និងពោរពេញដោយផាសុកភាពមួយ ប៉ុន្តែប្រើថាមពលអស់ត្រឹមកម្រិតអប្បបរមា។
សមត្ថភាពនេះធានាបានថា ការបង់ខាតថាមពលដោយប្រតិបត្តិការខ្វះ ឬលើសរបស់ម៉ាស៊ីនត្រជាក់មានកម្រិតទាបបំផុត ក៏ប៉ុន្តែបង្កើតភាពត្រជាក់បន្ថែមទៀតជាមួយនឹងមេគុណសមិទ្ធផល (Coefficient of Performance) ប្រសើរជាងមុន។ កត្តានេះក៏បង្កើនប្រសិទ្ធភាព នៃម៉ាស៊ីនត្រជាក់ បានកម្រិតខ្ពស់ជាងមុនផងដែរ តាមរយៈការឲ្យអ្នកប្រើប្រាស់បញ្ជាយ៉ាងជាក់លាក់ និងល្អបំផុតទៅលើកម្រិតសារធាតុត្រជាក់ សីតុណ្ហភាព និងសន្ទុះខ្យល់។ ម៉ាស៊ីនត្រជាក់ VRV X សក្តិសមបំផុតសម្រាប់បន្ទប់ទំហំធំ មានការិយាល័យធ្វើការជាដើម។
ទន្ទឹមនឹងនេះ ម៉ាស៊ីនត្រជាក់ Daikin R-32 Innovaire គឺជាប្រភេទម៉ាស៊ីនត្រជាក់ក្នុងគេហដ្ឋាន ដែលប្រើប្រាស់សារធាតុ R-32 ជាសារធាតុត្រជាក់ ដែលគ្រប់គ្រងកម្តៅប្រកបដោយប្រសិទ្ធិភាព និងផលប៉ះពាល់ទាបដល់បរិស្ថាន។ ព្រោះតែសារធាតុនេះផ្ទេរសីតុណ្ហភាពយ៉ាងមានប្រសិទ្ធិភាព R-32 អាចកាត់បន្ថយការស៊ីភ្លើងបានរហូតដល់ទៅប្រមាណ១០ភាគរយ ហើយមានកម្រិតសក្តានុភាពបំផ្លាញស្រទាប់អូសូន ស្មើនឹងសូន្យ។ បន្ថែមទៅលើនេះទៀត បច្ចេកវិទ្យា Inverter របស់ Daikin ផ្តល់ផាសុកភាពប្រសើរជាងមុន សម្រាប់អ្នកប្រើប្រាស់ តាមរយៈការដំណើរការដោយសីតុណ្ហភាពថេរ។
ក្រុមហ៊ុន Daikin Group ដែលមានកេរ្តិ៍ឈ្មោះយ៉ាងល្អយូរណាស់មកហើយ ក្នុងការផលិតបរិក្ខាសន្សំសំចៃថាមពល ដូចជាម៉ាស៊ីនត្រជាក់ និងទូរទឹកកក បានខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាទាំងនេះ តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ពីផលិតផលរបស់ខ្លួន ដោយការប្រើប្រាស់បច្ចេកវិទ្យា Inverter ដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព៕